iPhone 5 ក្រោយពេលទម្លាក់សាកល្បងពីគុណភាពផ្នែករឹង
ក្នុងវីដេអូនេះ មានស្រ្តីម្នាក់បានយក iPhone 5
ទៅធ្វើតេស្តច្រើនលើក និងទៅតាមរូបភាពផ្សេងៗគ្នា។
ដំបូងបានយកទូរស័ព្ទតម្លៃ រាប់រយដុល្លារ
ទៅដាក់ក្នុងទូទឹកកករយៈពេល ២ម៉ោង ហើយក្រោយពីយកចេញវិញឃើញថា វាគ្មានបញ្ហាអ្វីឡើយ។ក្រោយមកស្ត្រីរូបនោះយកវាទៅដាក់ក្នុងចង្ក្រានដុតនំរយៈពេល ១ម៉ោង ពេលយកចេញវិញវាបានបង្ហាញផ្ទាំង Temperature ដែលណែនាំឱ្យអ្នកប្រើបញ្ចុះកម្ដៅរបស់វា (រង់ចាំ ១៥នាទីក្រោយដំណើរការជាធម្មតាវិញ)។ បន្ទាប់មកទៀតស្រ្តីនោះបាន យកវាទៅបោះលេង និងទម្លាក់នៅលើកម្រាលស៊ីម៉ង់ត៍ ជាលទ្ធផលឃើញថា iPhone 5 មានស្នាតឆ្កួតមួយចំនួន។
ចំណែក តេស្តចុងក្រោយគឺគេយកទៅដាក់ក្នុងទឹក ហើយក្រោយពីស្រង់ចេញពីទឹករួចឃើញថាវានៅតែអាចប្រើបាន តែដើម្បីការពារការឆ្លងគេបានយកវាទៅកប់ក្នុងអង្កររយៈពេល ៣៤ម៉ោង។ ដើម្បីឱ្យកាន់តែច្បាស់ថា iPhone 5 មានចំណុចខ្លាំង- ខ្សោយត្រង់ណាខ្លះនោះ។
0 បញ្ចេញមតិ:
Post a Comment