12/27/2012

កែវ វាសនា ដល់រដូវកើប ប្រាក់ក្នុងស្រុកមិនខ្វល់នឹង អ្នកអញ្ជើញឲ្យទៅសម្ដែង នៅបរទេស

| |
បច្ចុប្បន្នគេសង្កេត ឃើញថាទីផ្សារក្នុងការ ចេញទៅសម្តែងនៅ ក្រៅប្រទេសរបស់ តារាក្នុងស្រុក កំពុងតែមានការ កើនឡើងជាលំដាប់។ ដោយឡែក តារាចម្រៀងប្រុស ដែលកំពុងតែមានភាព ល្បាញល្បីតាមរយៈបទ "ចប់បណ្តោយ" លោក កែវ វាសនា បែរជាលើកឡើងថា រូបលោកគ្មានបំណង ចង់ទៅសម្តែងនៅក្រៅប្រទេស ដូចតារាដទៃនោះទេ ទោះជាមានការអញ្ជើញ ពីអ្នកក្រៅប្រទេសក៏ដោយ។
តារាចម្រៀងប្រចាំ ផលិតកម្មសាន់ដេ លោក កែវ វាសនា បានប្រាប់ Looking TODAY ឲ្យដឹងថា បច្ចុប្បន្ននេះ លោកកំពុងតែមានភាព មមាញឹកជាមួយការងារ ជាពិសេសការថត ចម្រៀងកាយវិការ ខារ៉ាអូខេ និងត្រៀមចេញបទថ្មីៗ ហើយនឹងច្រៀងខនសឺត នៅតាមបណ្តា ខេត្តជាដើម។
កែវ វាសនា បានប្រាប់ឲ្យដឹងទៀតថា "ចំណែករឿងដែលចេញ ទៅសម្តែងនៅ ក្រៅប្រទេស ខ្ញុំមិនទាន់មាន គម្រោងនៅឡើយទេ។ តែកន្លងមកធ្លាប់មាន Sponsor ទាក់ទងខ្ញុំទៅសម្តែងដែរ តែខ្ញុំមិនទទួលដោយសារ ខ្ញុំគិតថា ការដែលចេញ ទៅក្រៅប្រទេសអាច នឹងធ្វើឲ្យខ្ញុំខាតបង់ ក្នុងការរកចំណូលក្នុងស្រុក។ ម្យ៉ាងពេលនេះ នៅក្នុងប្រទេសខ្ញុំ រកលុយបានច្រើន និងរវល់រកពេល សម្រាកគ្មាន ។ គ្មានពេលឯណា គិតរឿងទៅសម្តែង នៅក្រៅប្រទេសនោះទេ"។
តារាចម្រៀង និយមតុបតែងខ្លួន បែបស្ទីល យុវវ័យរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ពេលនេះលោកមិនបាន យកចិត្តទុកដាក់រឿង ចេញទៅសម្តែង នៅក្រៅប្រទេសទេ ព្រោះគិតថា ការងារក្នុងប្រទេស គឺរវល់ខ្លាំងណាស់។ ប៉ុន្តែបើសិនជា នៅក្នុងរដូវវស្សាការងារ ក្នុងស្រុកមិនសូវរវល់ បើមានគេទាក់ទងមក ប្រហែលជាលោក ពិចារណាក្នុងការ ចេញទៅសម្តែងនៅបរទេស។
កែវ វាសនា បានប្រាប់បន្ថែមទៀតថា ចំពោះការនិយាយបែបនេះ មិនមែន លោកតម្កើងឫក មិនចង់ទៅសម្តែងនៅក្រៅប្រទេសទេ គឺដោយសារតែ លោកមិនទាន់ចង់ទៅ ។ ចាប់តាំងពីលោក ចូលប្រឡូកក្នុងសិល្បៈ លោកមិនបានចេញ ទៅសម្តែងនៅប្រទេស ណានៅឡើយទេ ហើយប្រសិនបើ លោកសម្រេចចិត្តថា ទៅសម្តែងនៅប្រទេសណាមួយ គឺត្រូវតែទំនេរពីការងារ ក្នុងស្រុកជាមុនសិន ព្រោះថាមុនពេលចេញ ទៅសម្តែងនៅ ប្រទេសណាមួយ គឺត្រូវចំណាយពេល ច្រើនខែណាស់ ទម្រាំត្រឡប់មកវិញ៕
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today

0 បញ្ចេញមតិ:

Post a Comment

'
Animated Social Gadget - Blogger And Wordpress Tips