12/27/2012

ឆាយ វីរៈយុទ្ធ ពួតដៃគ្នាជាមួយ សុខ ពិសី ក្នុងអាល់ប៊ុមវ៉ុលថ្មី CD Vol.143

| |
បន្ទាប់ពីចូលមកជ្រកក្នុង ផលិតកម្មសាន់ដេភ្លាម ឆាយ វីរៈយុទ្ធ ហាក់ទទួលបាន ប្រជាប្រិយភាព និងការគាំទ្រយ៉ាង ច្រើនទ្វេដង លើសពីផលិតកម្មចាស់ ដែលតារាចម្រៀងរូបនេះធ្លាប់ ជ្រកកោនកាលពីពេលមុនៗ ជាពិសេសក្នុងអាល់ប៊ុម វ៉ុលដំបូងរបស់ខ្លួន ។ ជាងនេះទៅទៀត តារាចម្រៀងពូកែស្រែក មិនបែកសំឡេង ឆាយ វីរៈយុទ្ធ បានក្លាយទៅជាតួអង្គមួយ យ៉ាងសំខាន់ក្នុងខ្សែភាពយន្តថ្មី របស់ផលិតកម្មផងខ្លួន ជាអាជីពថ្មីមួយទៀត ក្នុងការងារសិល្បៈទៀតផង។
ស្របពេលដែល CD និង VCD របស់តារាចម្រៀង ឆាយ វីរៈយុទ្ធ កំពុងចរាចរនៅលើទីផ្សារ ត្រូវបានគេមើលឃើញ ថាបទចម្រៀង មានសន្ទុះខ្លាំងក្លា តាមរយៈបទជាច្រើនដូចជា "សង្សារលួចលាក់" និងបទ "ស្អប់ខ្លួនឯងដែលស្រឡាញ់អូន" និងបទមួយចំនួនទៀត ដែលទទួលបាន ការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជនទូទៅ ជាពិសេសស្រទាប់ យុវវ័យនាពេលបច្ចុប្បន្ន។
បន្ទាប់ពីធ្វើឲ្យកក្រើក ក្នុងវ៉ុលដំបូងរួចមក ម្ចាស់បទ"សង្សារលួចលាក់"លោក ឆាយ វីរៈយុទ្ធ ត្រូវបានអ្នកនៅក្នុងចង្កោម សិល្បៈដែលកៀកកិត នឹងរូបលោក បានបង្ហើបប្រាប់ឲ្យ LookingTODAY ដឹងថា នៅវ៉ុលក្រោយនេះ លោក ឆាយ វីរៈយុទ្ធ នឹងពួតដៃគ្នាជាមួយ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ គឺ សុខ ពិសី ដើម្បីធ្វើឲ្យកក្រើកនៅក្នុង ពិភពសិល្បៈនិងជា ការទាក់ទាញអារម្មណ៍ ព្រោះឆាយ វីរៈយុទ្ធ និង សុខ ពិសី គឺជាតារាចម្រៀង ល្បីឈ្មោះទាំងពីរនាក់ ។
ដូច្នេះគេអាច និយាយបានថា លោក ឆាយ វីរៈយុទ្ធ កំពុងតែសំឡឹងរក ភាពល្បីល្បាញថែម មួយកម្រិតទៀត នៅពេលដែលបទចម្រៀង របស់លោកចេញលក់ នៅលើទីផ្សារជាមួយ សុខ ពិសី ព្រោះតែលោកមានឱកាស បានចាប់ដៃគូជាមួយ តារាចម្រៀងល្បីឈ្មោះ ស្រាប់ដូចគ្នា ពោលគឺខុសឆ្ងាយពី កញ្ញា អ៊ីវ៉ា ដែលបទចម្រៀង របស់លោក ឆាយ វីរៈយុទ្ធ ច្រៀងរួមគ្នាជាមួយ អ៊ីវ៉ា ហាក់មិនសូវទទួល បានការគាំទ្រខ្លាំងក្លា ប៉ុន្មានឡើយ។ បើទោះបីជាប្រភពដែល នៅកៀកកិតនឹង ឆាយ វីរៈយុទ្ធ បានបង្ហើបឲ្យដឹងពីការចាប់ ពួតដៃគ្នារវាងលោក និង សុខ ពិសី ក៏ដោយ ក៏ផលិតកម្មមិនទាន់ ទម្លាយឲ្យដឹងជាផ្លូវការឡើយ គឺគេចង់ឲ្យរឿងនេះចេញ មកមានភាពចាប់ អារម្មណ៍ខ្លាំងពីមហាជន។
សុខ ពិសី បានប្រាប់ LookingTODAY ឲ្យបានដឹង នៅឯស្ថានីយទូរទស្សន៍ CTN កាលពីសប្តាហ៍កន្លងទៅថា "នៅក្នុងវ៉ុលក្រោយនេះ ខាងផលិតកម្មបានឲ្យខ្ញុំចាប់ដៃគូ ជាមួយលោក ឆាយ វីរៈយុទ្ធ ព្រោះកាលពីមុខមិន ដែលបានច្រៀងជាមួយគ្នាទេ ដូច្នេះក្នុងវ៉ុលក្រោយនេះ ខ្ញុំនឹងច្រៀងជាមួយបងយុទ្ធ"៕
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today

0 បញ្ចេញមតិ:

Post a Comment

'
Animated Social Gadget - Blogger And Wordpress Tips