12/27/2012

BEELINE កែលម្អរ គេហទំព័រថ្មី ឱ្យកាន់តែ ទាក់ទាញ និងសម្បូរព័ត៌មាន

| |
ក្រុមហ៊ុន ទូរស័ព្ទចល័ត BEELINE កាលពីថ្ងៃទី២៦ ខែធ្នូ កន្លងទៅ បានប្រកាស ដាក់ឱ្យដំណើរការគេហទំព័រ របស់ខ្លួន ដែលទើបកែលម្អថ្មី ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីឱ្យអតិថិជន អាចចូលទស្សនា ព័ត៌មានផ្សេងៗ របស់ខ្លួន បានលឿន និងឆាប់រហ័ស ។
គេហទំព័រកែលម្អថ្មីនេះ ត្រូវបានរចនាឡើង ប្រកបដោយភាពទាក់ទាញ និងទាន់សម័យ និងផ្ដល់បទពិសោធន៍ ពិសេសប្លែកពីគេ ដល់អតិថិជនរបស់ BEELINE។ ជាមួយការរចនាថ្មី ទាក់ទាញភ្នែក មឺនុយរបស់គេហទំព័រថ្មីនេះត្រូវបានចែកជា ៦ ផ្នែកធំៗ ដែលរួមមាន សេវាកម្ម ការផ្សព្វផ្សាយ គម្រោងតម្លៃ ផលិតផល ព័ត៌មាន និងអំពី BEELINE ដែលផ្នែកនីមួយៗជួយឱ្យអតិថិជន អាចមើលព័ត៌មាន ការផ្ដល់ជូន និងកម្មវិធីពិសេសនានាតាមតម្រូវការយ៉ាងងាយស្រួល។
លោក Ashraf Sahab នាយកផ្នែកពាណិជ្ជកម្ម របស់ក្រុមហ៊ុនបណ្ដាញទូរស័ព្ទចល័ត BEELINE ប្រចាំនៅ ប្រទេសកម្ពុជា បានមាន ប្រសាសន៍ថា “គេហទំព័រដែលទើបកែលម្អថ្មីរបស់យើង មិនត្រឹមតែបង្ហាញ ពីការរចនា ទាក់ភ្នែកប៉ុណ្ណោះទេ ប៉ុន្ដែថែម ទាំងមានព័ត៌មាន សម្បូរបែបទៀតផង។ អតិថិជននឹងរីករាយ ទទួលបានព័ត៌មានថ្មីៗ កាន់តែច្រើនឡើងអំពីការផ្ដល់ជូន និងកម្មវិធីពិសេសៗរបស់យើង នៅលើ គេហទំព័រដែលរចនាឡើងយ៉ាងស្រស់ស្អាត នេះ។”
ក្រៅពីនេះ គេហទំព័រ ដែលទើបកែលម្អថ្មីរបស់ BEELINE ក៏មានប៊ូតុង New Fun Tone និង Top Fun Tone ដែលអតិថិជន អាចតាមដាន បទចម្រៀងថ្មីៗ ដើម្បីឆ្លុះបញ្ចាំងអំពីខ្លួនឯងផ្ទាល់។ មិនតែប៉ុណ្ណោះ អតិថិជនក៏ អាចផ្ដល់យោបល់ ឬសំណូមពរ ណាមួយផងដែរ តាមរយៈប៊ូតុង Suggestion ។
ដើម្បីទទួលបាន បទពិសោធន៍ជាមួយ រូបរាងថ្មី នៃគេហទំព័រ BEELINE និងដើម្បីទទួលបាន ព័ត៌មានថ្មីៗអំពី ផលិតផល និងសេវាកម្ម BEELINE អតិថិជនគ្រាន់តែវាយ www.beeline.com.kh ដែលអាចចូលទស្សនាបាន ចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១២ តទៅ។
BEELINE គឺជាផ្នែកមួយរបស់ក្រុមហ៊ុន VimpelCom Ltd ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតទី ៦ នៅ លើពិភពលោក មានអតិថិជនចំនួន ២០៥ លាននាក់ និងមានប្រតិបត្ដិការនៅប្រទេសរុស្ស៊ី សមាគមរដ្ឋ ឯករាជ្យ (CIS) អឺរ៉ុប អាមេរិកខាងជើង អាស៊ី និងអាហ្វ្រិក ដោយគ្របដណ្ដប់ លើប្រជាជនប្រហែល ៨៦៤ លាននាក់ ៕
Photo by Looking Today

0 បញ្ចេញមតិ:

Post a Comment

'
Animated Social Gadget - Blogger And Wordpress Tips