Showing posts with label ដកស្រង់ពី Lookingtoday. Show all posts
Showing posts with label ដកស្រង់ពី Lookingtoday. Show all posts

1/02/2013

Facebook មានផែនការគិតថ្លៃពី អ្នកប្រើប្រាស់ ១០ដុល្លារក្នុង១ខែក្នុងឆ្នាំ ២០១៣នេះ

| |
0 បញ្ចេញមតិ
អ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមយក្ស Facebook ប្រហែលមិនសប្បាយរីករាយ ក្នុងឆ្នាំថ្មីនេះទេ បន្ទាប់ពីបានដឹងដំណឹងមួយនេះ។
តាមរយៈឯកសារផ្ទៃក្នុងរបស់ Facebook បានលេចឡើងលើគេហទំព័រ Inothernewz.com បានបង្ហាញថា Facebook នឹងចាប់ផ្តើមគិតថ្លៃ ប្រើប្រាស់ ពីអតិថិជនប្រើប្រាស់ ១០ដុល្លារក្នុង១ខែ នៅពេលណាមួយក្នុងឆ្នាំ ២០១៣នេះ ។
ចំពោះព័ត៌មាននេះ នឹងធ្វើឲ្យអ្នកប្រើប្រាស់ជាង ១ពាន់លាននាក់ ដែលកំពុងតែប្រើប្រាស់បណ្តាញនេះ មានការខកចិត្តយ៉ាងខ្លាំងជាមិនខាន។
ប្រភពព័ត៌មានបានបន្ថែម ឲ្យដឹងទៀតថា នាយកប្រតិបត្តិ លោក Mark Zuckerberg ជឿជាក់ថា Facebook ជាក្រុមហ៊ុនមានការលូតលាស់ យ៉ាងខ្លាំងក្លា ដែលគ្មាននរណាអាចបញ្ឈប់បាន ហើយលោក Zuckerberg ចង់រកចំណូលបន្ថែមតាមវិធីនេះ ដើម្បីទប់ទល់នឹង ការមិនអំណោយផល នៃសេដ្ឋកិច្ចពិភពលោក។ អ្វីដែលត្រូវប្រឈមមុខនោះ គឺនឹងមានការបាត់បង់អ្នកប្រើប្រាស់ ដ៏ច្រើនសន្ធឹកសន្ធាប់បំផុត ប្រសិនក្លាយជាការពិត ក្នុងត្រីមាសទី២ ឆ្នាំ ២០១៣ នេះ ។
តើបណ្តាអ្នកនិយមប្រើប្រាស់ បណ្តាញទំនាក់ទំនងយក្សមួយនេះ ជឿថាអាចនឹងកើតឡើងរឺទេ សូមរង់ចាំមើលទាំងអស់គ្នា ?
Looking Today
 
ចូលអានបន្ត...!!!

ជើងខ្លាំងកម្ពុជា ២រូប ជួបអ្នកប្រដាល់ថៃ និងអង់គ្លេសនៅលើសង្វៀន​ បាយ័ននាថ្ងៃសុក្រ​ សប្ដាហ៍នេះ

| |
0 បញ្ចេញមតិ
ភ្នំពេញៈ អ្នកប្រដាល់ជើងខ្លាំង ២រូបប្រចាំនៅកម្ពុជា គឺកីឡាករ កែវ រំចង មកពីក្លឹបកងពលតូច អន្ដរាគមន៍លេខ៣ (ភ្នំទ្រព្យ) និងកីឡាករ វ៉ន វីវ៉ា មកពីក្លឹបព្រះខ័នរាជ នឹងធ្វើការប្រកួតលក្ខណៈមិត្ដភាបអន្ដរជាតិជាមួយ អ្នកប្រដាល់ឆ្លងដែន មកពីប្រទេសថៃ និងប្រទេសអង់គ្លេស នាថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៣ នៅលើសង្វៀន នៃស្ថានីយ៍ទូរទស្សន៍បាយ័ន បឹងស្នោ ។
សម្រាប់ ២ប្រកួតដែលជាគូ អន្ដរជាតិខាងលើនេះ គូទី១គឺជា ការជួបគ្នារវាងកីឡាករ កែវ រំចង់ ប្រកួតជាមួយកីឡាករ Changpuak Sittermsub (ហៅថាជេស្ដា) មកពីប្រទេសថៃក្នុង ប្រភេទទម្ងន់ ៦៩គ.ក្រ និងមួយប្រកួតទៀត គឺជាការជួបគ្នា រវាងកីឡាករ វ៉ន វីវ៉ា និងកីឡាករ Aron Alexender មកពីប្រទេសអង់គ្លេស ក្នុងប្រភេទទម្ងន់ ៧៥គ.ក្រ ។
ជំនួបរវាងកីឡាករ កែវ រំចង់ និងជេស្ដា គឺជាលើកទី១ ហើយដែលពួកគេ ទាំង២ជួបគ្នា។ ជេស្ដា គេធ្លាប់ចូលមកប្រកួត នៅលើទឹកដីនៃប្រទេសកម្ពុជា ជាច្រើនដងមកហើយៗ ក៏មិនដែលចាញ់នោះទេ សម្រាប់ការប្រកួតជាមួយ នឹងកីឡាករកម្ពុជា ។ ជេស្ដា ជាអ្នកប្រដាល់ដ៏ល្បី មួយរូបប្រចាំនៅក្នុង ប្រទេសថៃ មានបទពិសោធន៏ ប្រកួតច្រើនដង ប៉ុន្ដែចាញ់តិច ឈ្នះច្រើន ហើយកីឡាកររូបនេះ ក៏ធ្លាប់ផ្ដួលកីឡាករកម្ពុជា ឲ្យសន្លប់នៅលើរេញផងដែរ ។
ចំណែក កែវ រំចង់ វិញក៏មិនធម្មតាដែរ ព្រោះកីឡាកររូបនេះ ក៏ជាជើងខ្លាំងប្រចាំនៅប្រទេសកម្ពុជា ហើយគេធ្លាប់ប្រកួត យកឈ្នះលើកីឡាករថៃ ជាច្រើននាក់ផងដែរ ។ កែវ រំចង់ ជាកីឡាករដែលមានកម្លាំង និងបច្ចេកទេសខ្ពស់ នៅក្នុងពេលប្រកួត ។ ប្រកួតលើកចុងក្រោយ ឈ្នះកីឡាករ Tirapong Saengdaeng អ្នកប្រដាល់ថៃដោយពិន្ទុ ។ ចាំមើលនៅពេល កែវ រំចង់ ប៉ះជាមួយ ជេស្ដា វិញ តើកែវ រំចង់ អាចប្រកួតយកជ័យជម្នះ ក៏ដូចជាសងសឹកជំនួស កីឡាករកម្ពុជា ដែលធ្លាប់ចាញ់ អ្នកប្រដាល់ថៃរូបនេះ បានដែរ ឬក៏យ៉ាងណា?
ចំពោះកីឡាករ វ៉ន វីវ៉ា ជួបជាមួយ Aron Alexender ក៏ជាលើកទី១ដែរ ។ ការជួបគ្នារវាងកីឡាករ ទាំង២រូបនេះ គឺគ្រាន់តែជាការប្រកួត មិត្តភាពដើម្បីកម្ដៅសាច់ដុំ តែប៉ុណ្ណោះ ។ វ៉ន វីវ៉ា ជាអ្នកប្រដាល់ដែលមាន វ័យរាងចំណាស់ បន្ដិចហើយ ប៉ុន្ដែកម្លាំងរបស់គេ មិនអន់នោះទេ ។ ចំណែកកីឡាករ Aron Alexender គ្នាននរណាម្នាក់ដឹងថា គេមានស្នៀតប្រដាល់ល្អ ប៉ុណ្ណានោះទេ ព្រោះកីឡាកររូបនេះ ពុំធ្លាប់ចូលមកប្រកួត នៅលើរេញក្នុងប្រទេសកម្ពុជា យើងឡើយ ។ ទោះជាយ៉ាងណា មានតែរងចាំទស្សនា ទាំងអស់គ្នាប៉ុណ្ណោះ ថាតើ Aron Alexender មានទិចនិចល្អយ៉ាងណា ហើយគេអាច ទៅរួចជាមួយ វ៉ន វីវ៉ា បានឬក៏អត់ ?
ក្រៅពីគូមិត្តភាព អន្ដរជាតិ ២ប្រកួតខាងលើនេះ ក៏នៅមានការប្រកួត មិត្តភាពជាតិចំនួន ៤ប្រកួតទៀតផងដែរ ក្នុងនោះមានដូចជាកីឡាករ ឈាន រស្មី មកពីក្លឹបនៃ ខេត្តរតនៈគិរី ប្រកួតជាមួយកីឡាករ ចាន់ ស៊ីណាត អ្នកប្រដាល់មកពី ក្លឹបនិរោធមានជ័យ , កីឡាករ ថៃ ប៊ុនហាន មកពីក្លឹបបូរីនាគរាជ ប្រកួតជាមួយកីឡាករ ដេ រិច មកពីក្លឹបតាព្រហ្មមានជ័យ, កីឡាករ អ៊ឹង ប៉ូរ៉ា មកពីក្លឹបព្រះខ័នរាជ សុំសងសឹកជាមួយកីឡាករ ឯម លីថូ មកពីក្លឹប គ្រុឌមានជ័យ និងកីឡាករ ចាន់ ប៊ុនលេក មកពីក្លឹបនិរោធមានជ័យ ប្រកួតជាមួយកីឡាករ ម៉ាប់ ឆៃយ៉ា មកពីក្លឹបខ្លារខិន ៕
Photo by Looking Today
កីឡាករ កែវ រំចង និង កីឡាករ Changpuak Sittermsub
ចូលអានបន្ត...!!!

12/29/2012

Acer: laptop ថាច់ស្គ្រីន នឹងគ្របដណ្តប់​ គ្រប់ទីកន្លែង ក្នុងពេល ឆាប់ៗនេះ!

| |
0 បញ្ចេញមតិ
កុំព្យូទ័រយួរដៃថាច់ស្គ្រីន នឹងគ្រប់គ្រងទីផ្សារ នេះបើយោងតាមអគ្គនាយក ក្រុមហ៊ុន Acer បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានតៃវ៉ាន់ Digitimes។ ប៉ុន្តែលោកបានកត់សម្គាល់ថា ក្រុមហ៊ុន Apple ស្ថិតនៅឆ្ងាយពី គោលដៅនេះណាស់។
យោងតាមគេហទំព័រ Cnet បានឲ្យដឹងថា អគ្គនាយកក្រុមហ៊ុន Acer លោក Jim Wong បាននិយាយថា កុំព្យូទ័រយួរដៃថាច់ស្គ្រីន ជាក់ស្តែងនឹងគ្រប់គ្រង់ ទីផ្សារលក់កុំព្យូទ័រ ទោះបីជាយ៉ាងណា លោកក៏ព្រមានផងដែរថា ប្រព័ន្ធ Windows 8 ប្រហែលជាទទួលបានជោគជ័យ ចំពោះអ្នកប្រើប្រាស់កុំព្យូទ័រ បានតែមួយរយៈពេលប៉ុណ្ណោះ។
លោក Wong បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយ សារព័ត៌មានតៃវ៉ាន់ Digitimes ថា កុំព្យូទ័រយួរដៃថាច់ស្គ្រីន ឥឡូវនេះកំពុងតែជ្រៀតចូល ក្នុងទីផ្សារបន្តិចម្តងៗ ហើយវានឹងក្លាយជាប្រភេទ កុំព្យូទ័រយួរដៃ ដែលគេធ្វើការរចនា តាមជាក់ជាមិនខាន។ ជាឧទាហរណ៍ លោកបានកត់សម្គាល់ក្នុង របាយការណ៍ស្រាវជ្រាវ ផ្ទៃក្នុងក្រុមហ៊ុន Acer ថា បន្ទាប់ពីប្រើប្រាស់កុំព្យូទ័រ ជាមួយអេក្រង់ថាច់ស្គ្រីន បានរយៈពេលជាង ២០នាទី អ្នកប្រើប្រាស់ជាច្រើន ជាទូទៅពិតជាជាប់ចិត្ត និងប្រើប្រាស់វាណាស់។
លោក Wong ផងដែរ ក៏បានផ្តល់នូវមតិយល់ មួយចំនួនដល់ក្រុមហ៊ុន Apple ដោយនិយាយបែបពាក់មុខផងដែរ។ លោកកត់សម្គាល់ ឃើញថា ខណៈដែលក្រុមហ៊ុន Apple កំពុងតែដំណើរការ យ៉ាងល្អក្នុងទីផ្សារកុំព្យូទ័រ ជាមួយបច្ចេកវិទ្យាថ្មី បំពាក់អេក្រង់ Retina display នោះ ជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលក្រុមហ៊ុន មិនបានបំពាក់អេក្រង់ថាច់ស្គ្រីន លើកុំព្យូទ័រ MacBooks របស់ខ្លួននោះទេ៕
Photo by Looking Today
ចូលអានបន្ត...!!!

12/28/2012

ឱក សុគន្ធកញ្ញា តារាលេចធ្លោនិងរកចំណូល បានច្រើនជាងគេក្នុងឆ្នាំ​២០១២

| |
0 បញ្ចេញមតិ
តារាចម្រៀងប្រចាំ ផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា សម្រាប់មួយរយៈពេលនេះ ត្រូវបានគេដឹងថា ជាតារាស្រីមួយដួង ដែលកំពុងតែឆក់ទាញយក បាននូវប្រជាប្រិយភាព និង ការគាំទ្រដ៏ច្រើនលើសលប់ ពីសំណាក់ស្រទាប់យុវវ័យ។
ភាពជោគជ័យក្នុងអាជីព ជាអ្នកចម្រៀងរបស់នាង ត្រូវបានមហាជនគ្រប់ មជ្ឈដ្ឋានមើលឃើញថា តារាចម្រៀង ឱក សុគន្ធកញ្ញា កំពុងតែមានឱកាស យ៉ាងខ្លាំងក្នុងការឆក់ យកទីផ្សារសិល្បៈ ដែលអាចរកចំណូល បានខ្ពស់ជាងគេ ពេលឡើងឆាកតន្រ្តីម្តងៗ ជាពិសេសគឺ ការប្រគំតន្រ្តីតាមខេត្ត។
នៅក្នុងអំឡុងឆ្នាំ ២០១២ នេះ តារាចម្រៀងដែលកំពុង តែស្ថិតនៅក្នុងបេះដូងយុវវ័យ ឱក សុគន្ធកញ្ញា មិនត្រឹមតែទទួល បាននូវភាពជោគជ័យ ពីការច្រៀងប៉ុណ្ណោះទេ ថែមទាំងបានបង្កើននូវ ភាពល្បីល្បាញកាន់ តែងខ្លាំងផងដែរ។ ភាពលេចធ្លោពីមួយឆ្នាំ ទៅមួយឆ្នាំនេះហើយ បានធ្វើឲ្យតារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាសរូបនេះ កាន់តែកាក់កបជាមួយ អាជីពជាអ្នកសិល្បៈ ហើយនេះក៏ជាឱកាស មួយដ៏ល្អផងដែរ សម្រាប់ការរកចំណូល។
មានមតិជាច្រើនបាន នាំគ្នាលើកឡើងថា ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងដែល កំពុងតែស្ថិតក្នុងលំដាប់ទី១ របស់ផលិតកម្មរស្មីហង្សមាស នាឆ្នាំ២០១២នេះ ហើយក៏ជាតារាដែលមានទីផ្សារ និងទទួលបានការគាំទ្រ ខ្លាំងក្លាជាងគេពី សំណាក់យុវវ័យប្រុសស្រី។
ជាងនេះទៅទៀត មួយរយៈពេលចុងក្រោយនេះ ត្រូវបានគេមើឃើញថា បទចម្រៀងដែលច្រៀងដោយ ឱក សុគន្ធកញ្ញា មួយចំនួន បានធ្វើឲ្យយុវវ័យជាច្រើន បានដាក់ការចាប់ អារម្មណ៍ទៅលើនាង និងមានការគាំទ្រ យ៉ាងខ្លាំងក្លាទៀតផង៕
Photo by Looking Today
Photo by Looking Today
Photo by Looking Today
ចូលអានបន្ត...!!!

12/27/2012

ឆាយ វីរៈយុទ្ធ ពួតដៃគ្នាជាមួយ សុខ ពិសី ក្នុងអាល់ប៊ុមវ៉ុលថ្មី CD Vol.143

| |
0 បញ្ចេញមតិ
បន្ទាប់ពីចូលមកជ្រកក្នុង ផលិតកម្មសាន់ដេភ្លាម ឆាយ វីរៈយុទ្ធ ហាក់ទទួលបាន ប្រជាប្រិយភាព និងការគាំទ្រយ៉ាង ច្រើនទ្វេដង លើសពីផលិតកម្មចាស់ ដែលតារាចម្រៀងរូបនេះធ្លាប់ ជ្រកកោនកាលពីពេលមុនៗ ជាពិសេសក្នុងអាល់ប៊ុម វ៉ុលដំបូងរបស់ខ្លួន ។ ជាងនេះទៅទៀត តារាចម្រៀងពូកែស្រែក មិនបែកសំឡេង ឆាយ វីរៈយុទ្ធ បានក្លាយទៅជាតួអង្គមួយ យ៉ាងសំខាន់ក្នុងខ្សែភាពយន្តថ្មី របស់ផលិតកម្មផងខ្លួន ជាអាជីពថ្មីមួយទៀត ក្នុងការងារសិល្បៈទៀតផង។
ស្របពេលដែល CD និង VCD របស់តារាចម្រៀង ឆាយ វីរៈយុទ្ធ កំពុងចរាចរនៅលើទីផ្សារ ត្រូវបានគេមើលឃើញ ថាបទចម្រៀង មានសន្ទុះខ្លាំងក្លា តាមរយៈបទជាច្រើនដូចជា "សង្សារលួចលាក់" និងបទ "ស្អប់ខ្លួនឯងដែលស្រឡាញ់អូន" និងបទមួយចំនួនទៀត ដែលទទួលបាន ការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជនទូទៅ ជាពិសេសស្រទាប់ យុវវ័យនាពេលបច្ចុប្បន្ន។
បន្ទាប់ពីធ្វើឲ្យកក្រើក ក្នុងវ៉ុលដំបូងរួចមក ម្ចាស់បទ"សង្សារលួចលាក់"លោក ឆាយ វីរៈយុទ្ធ ត្រូវបានអ្នកនៅក្នុងចង្កោម សិល្បៈដែលកៀកកិត នឹងរូបលោក បានបង្ហើបប្រាប់ឲ្យ LookingTODAY ដឹងថា នៅវ៉ុលក្រោយនេះ លោក ឆាយ វីរៈយុទ្ធ នឹងពួតដៃគ្នាជាមួយ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ គឺ សុខ ពិសី ដើម្បីធ្វើឲ្យកក្រើកនៅក្នុង ពិភពសិល្បៈនិងជា ការទាក់ទាញអារម្មណ៍ ព្រោះឆាយ វីរៈយុទ្ធ និង សុខ ពិសី គឺជាតារាចម្រៀង ល្បីឈ្មោះទាំងពីរនាក់ ។
ដូច្នេះគេអាច និយាយបានថា លោក ឆាយ វីរៈយុទ្ធ កំពុងតែសំឡឹងរក ភាពល្បីល្បាញថែម មួយកម្រិតទៀត នៅពេលដែលបទចម្រៀង របស់លោកចេញលក់ នៅលើទីផ្សារជាមួយ សុខ ពិសី ព្រោះតែលោកមានឱកាស បានចាប់ដៃគូជាមួយ តារាចម្រៀងល្បីឈ្មោះ ស្រាប់ដូចគ្នា ពោលគឺខុសឆ្ងាយពី កញ្ញា អ៊ីវ៉ា ដែលបទចម្រៀង របស់លោក ឆាយ វីរៈយុទ្ធ ច្រៀងរួមគ្នាជាមួយ អ៊ីវ៉ា ហាក់មិនសូវទទួល បានការគាំទ្រខ្លាំងក្លា ប៉ុន្មានឡើយ។ បើទោះបីជាប្រភពដែល នៅកៀកកិតនឹង ឆាយ វីរៈយុទ្ធ បានបង្ហើបឲ្យដឹងពីការចាប់ ពួតដៃគ្នារវាងលោក និង សុខ ពិសី ក៏ដោយ ក៏ផលិតកម្មមិនទាន់ ទម្លាយឲ្យដឹងជាផ្លូវការឡើយ គឺគេចង់ឲ្យរឿងនេះចេញ មកមានភាពចាប់ អារម្មណ៍ខ្លាំងពីមហាជន។
សុខ ពិសី បានប្រាប់ LookingTODAY ឲ្យបានដឹង នៅឯស្ថានីយទូរទស្សន៍ CTN កាលពីសប្តាហ៍កន្លងទៅថា "នៅក្នុងវ៉ុលក្រោយនេះ ខាងផលិតកម្មបានឲ្យខ្ញុំចាប់ដៃគូ ជាមួយលោក ឆាយ វីរៈយុទ្ធ ព្រោះកាលពីមុខមិន ដែលបានច្រៀងជាមួយគ្នាទេ ដូច្នេះក្នុងវ៉ុលក្រោយនេះ ខ្ញុំនឹងច្រៀងជាមួយបងយុទ្ធ"៕
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
ចូលអានបន្ត...!!!

កែវ វាសនា ដល់រដូវកើប ប្រាក់ក្នុងស្រុកមិនខ្វល់នឹង អ្នកអញ្ជើញឲ្យទៅសម្ដែង នៅបរទេស

| |
0 បញ្ចេញមតិ
បច្ចុប្បន្នគេសង្កេត ឃើញថាទីផ្សារក្នុងការ ចេញទៅសម្តែងនៅ ក្រៅប្រទេសរបស់ តារាក្នុងស្រុក កំពុងតែមានការ កើនឡើងជាលំដាប់។ ដោយឡែក តារាចម្រៀងប្រុស ដែលកំពុងតែមានភាព ល្បាញល្បីតាមរយៈបទ "ចប់បណ្តោយ" លោក កែវ វាសនា បែរជាលើកឡើងថា រូបលោកគ្មានបំណង ចង់ទៅសម្តែងនៅក្រៅប្រទេស ដូចតារាដទៃនោះទេ ទោះជាមានការអញ្ជើញ ពីអ្នកក្រៅប្រទេសក៏ដោយ។
តារាចម្រៀងប្រចាំ ផលិតកម្មសាន់ដេ លោក កែវ វាសនា បានប្រាប់ Looking TODAY ឲ្យដឹងថា បច្ចុប្បន្ននេះ លោកកំពុងតែមានភាព មមាញឹកជាមួយការងារ ជាពិសេសការថត ចម្រៀងកាយវិការ ខារ៉ាអូខេ និងត្រៀមចេញបទថ្មីៗ ហើយនឹងច្រៀងខនសឺត នៅតាមបណ្តា ខេត្តជាដើម។
កែវ វាសនា បានប្រាប់ឲ្យដឹងទៀតថា "ចំណែករឿងដែលចេញ ទៅសម្តែងនៅ ក្រៅប្រទេស ខ្ញុំមិនទាន់មាន គម្រោងនៅឡើយទេ។ តែកន្លងមកធ្លាប់មាន Sponsor ទាក់ទងខ្ញុំទៅសម្តែងដែរ តែខ្ញុំមិនទទួលដោយសារ ខ្ញុំគិតថា ការដែលចេញ ទៅក្រៅប្រទេសអាច នឹងធ្វើឲ្យខ្ញុំខាតបង់ ក្នុងការរកចំណូលក្នុងស្រុក។ ម្យ៉ាងពេលនេះ នៅក្នុងប្រទេសខ្ញុំ រកលុយបានច្រើន និងរវល់រកពេល សម្រាកគ្មាន ។ គ្មានពេលឯណា គិតរឿងទៅសម្តែង នៅក្រៅប្រទេសនោះទេ"។
តារាចម្រៀង និយមតុបតែងខ្លួន បែបស្ទីល យុវវ័យរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ពេលនេះលោកមិនបាន យកចិត្តទុកដាក់រឿង ចេញទៅសម្តែង នៅក្រៅប្រទេសទេ ព្រោះគិតថា ការងារក្នុងប្រទេស គឺរវល់ខ្លាំងណាស់។ ប៉ុន្តែបើសិនជា នៅក្នុងរដូវវស្សាការងារ ក្នុងស្រុកមិនសូវរវល់ បើមានគេទាក់ទងមក ប្រហែលជាលោក ពិចារណាក្នុងការ ចេញទៅសម្តែងនៅបរទេស។
កែវ វាសនា បានប្រាប់បន្ថែមទៀតថា ចំពោះការនិយាយបែបនេះ មិនមែន លោកតម្កើងឫក មិនចង់ទៅសម្តែងនៅក្រៅប្រទេសទេ គឺដោយសារតែ លោកមិនទាន់ចង់ទៅ ។ ចាប់តាំងពីលោក ចូលប្រឡូកក្នុងសិល្បៈ លោកមិនបានចេញ ទៅសម្តែងនៅប្រទេស ណានៅឡើយទេ ហើយប្រសិនបើ លោកសម្រេចចិត្តថា ទៅសម្តែងនៅប្រទេសណាមួយ គឺត្រូវតែទំនេរពីការងារ ក្នុងស្រុកជាមុនសិន ព្រោះថាមុនពេលចេញ ទៅសម្តែងនៅ ប្រទេសណាមួយ គឺត្រូវចំណាយពេល ច្រើនខែណាស់ ទម្រាំត្រឡប់មកវិញ៕
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
ចូលអានបន្ត...!!!

BEELINE កែលម្អរ គេហទំព័រថ្មី ឱ្យកាន់តែ ទាក់ទាញ និងសម្បូរព័ត៌មាន

| |
0 បញ្ចេញមតិ
ក្រុមហ៊ុន ទូរស័ព្ទចល័ត BEELINE កាលពីថ្ងៃទី២៦ ខែធ្នូ កន្លងទៅ បានប្រកាស ដាក់ឱ្យដំណើរការគេហទំព័រ របស់ខ្លួន ដែលទើបកែលម្អថ្មី ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីឱ្យអតិថិជន អាចចូលទស្សនា ព័ត៌មានផ្សេងៗ របស់ខ្លួន បានលឿន និងឆាប់រហ័ស ។
គេហទំព័រកែលម្អថ្មីនេះ ត្រូវបានរចនាឡើង ប្រកបដោយភាពទាក់ទាញ និងទាន់សម័យ និងផ្ដល់បទពិសោធន៍ ពិសេសប្លែកពីគេ ដល់អតិថិជនរបស់ BEELINE។ ជាមួយការរចនាថ្មី ទាក់ទាញភ្នែក មឺនុយរបស់គេហទំព័រថ្មីនេះត្រូវបានចែកជា ៦ ផ្នែកធំៗ ដែលរួមមាន សេវាកម្ម ការផ្សព្វផ្សាយ គម្រោងតម្លៃ ផលិតផល ព័ត៌មាន និងអំពី BEELINE ដែលផ្នែកនីមួយៗជួយឱ្យអតិថិជន អាចមើលព័ត៌មាន ការផ្ដល់ជូន និងកម្មវិធីពិសេសនានាតាមតម្រូវការយ៉ាងងាយស្រួល។
លោក Ashraf Sahab នាយកផ្នែកពាណិជ្ជកម្ម របស់ក្រុមហ៊ុនបណ្ដាញទូរស័ព្ទចល័ត BEELINE ប្រចាំនៅ ប្រទេសកម្ពុជា បានមាន ប្រសាសន៍ថា “គេហទំព័រដែលទើបកែលម្អថ្មីរបស់យើង មិនត្រឹមតែបង្ហាញ ពីការរចនា ទាក់ភ្នែកប៉ុណ្ណោះទេ ប៉ុន្ដែថែម ទាំងមានព័ត៌មាន សម្បូរបែបទៀតផង។ អតិថិជននឹងរីករាយ ទទួលបានព័ត៌មានថ្មីៗ កាន់តែច្រើនឡើងអំពីការផ្ដល់ជូន និងកម្មវិធីពិសេសៗរបស់យើង នៅលើ គេហទំព័រដែលរចនាឡើងយ៉ាងស្រស់ស្អាត នេះ។”
ក្រៅពីនេះ គេហទំព័រ ដែលទើបកែលម្អថ្មីរបស់ BEELINE ក៏មានប៊ូតុង New Fun Tone និង Top Fun Tone ដែលអតិថិជន អាចតាមដាន បទចម្រៀងថ្មីៗ ដើម្បីឆ្លុះបញ្ចាំងអំពីខ្លួនឯងផ្ទាល់។ មិនតែប៉ុណ្ណោះ អតិថិជនក៏ អាចផ្ដល់យោបល់ ឬសំណូមពរ ណាមួយផងដែរ តាមរយៈប៊ូតុង Suggestion ។
ដើម្បីទទួលបាន បទពិសោធន៍ជាមួយ រូបរាងថ្មី នៃគេហទំព័រ BEELINE និងដើម្បីទទួលបាន ព័ត៌មានថ្មីៗអំពី ផលិតផល និងសេវាកម្ម BEELINE អតិថិជនគ្រាន់តែវាយ www.beeline.com.kh ដែលអាចចូលទស្សនាបាន ចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១២ តទៅ។
BEELINE គឺជាផ្នែកមួយរបស់ក្រុមហ៊ុន VimpelCom Ltd ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតទី ៦ នៅ លើពិភពលោក មានអតិថិជនចំនួន ២០៥ លាននាក់ និងមានប្រតិបត្ដិការនៅប្រទេសរុស្ស៊ី សមាគមរដ្ឋ ឯករាជ្យ (CIS) អឺរ៉ុប អាមេរិកខាងជើង អាស៊ី និងអាហ្វ្រិក ដោយគ្របដណ្ដប់ លើប្រជាជនប្រហែល ៨៦៤ លាននាក់ ៕
Photo by Looking Today
ចូលអានបន្ត...!!!
'
Animated Social Gadget - Blogger And Wordpress Tips