12/29/2012

Acer: laptop ថាច់ស្គ្រីន នឹងគ្របដណ្តប់​ គ្រប់ទីកន្លែង ក្នុងពេល ឆាប់ៗនេះ!

| |
កុំព្យូទ័រយួរដៃថាច់ស្គ្រីន នឹងគ្រប់គ្រងទីផ្សារ នេះបើយោងតាមអគ្គនាយក ក្រុមហ៊ុន Acer បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានតៃវ៉ាន់ Digitimes។ ប៉ុន្តែលោកបានកត់សម្គាល់ថា ក្រុមហ៊ុន Apple ស្ថិតនៅឆ្ងាយពី គោលដៅនេះណាស់។
យោងតាមគេហទំព័រ Cnet បានឲ្យដឹងថា អគ្គនាយកក្រុមហ៊ុន Acer លោក Jim Wong បាននិយាយថា កុំព្យូទ័រយួរដៃថាច់ស្គ្រីន ជាក់ស្តែងនឹងគ្រប់គ្រង់ ទីផ្សារលក់កុំព្យូទ័រ ទោះបីជាយ៉ាងណា លោកក៏ព្រមានផងដែរថា ប្រព័ន្ធ Windows 8 ប្រហែលជាទទួលបានជោគជ័យ ចំពោះអ្នកប្រើប្រាស់កុំព្យូទ័រ បានតែមួយរយៈពេលប៉ុណ្ណោះ។
លោក Wong បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយ សារព័ត៌មានតៃវ៉ាន់ Digitimes ថា កុំព្យូទ័រយួរដៃថាច់ស្គ្រីន ឥឡូវនេះកំពុងតែជ្រៀតចូល ក្នុងទីផ្សារបន្តិចម្តងៗ ហើយវានឹងក្លាយជាប្រភេទ កុំព្យូទ័រយួរដៃ ដែលគេធ្វើការរចនា តាមជាក់ជាមិនខាន។ ជាឧទាហរណ៍ លោកបានកត់សម្គាល់ក្នុង របាយការណ៍ស្រាវជ្រាវ ផ្ទៃក្នុងក្រុមហ៊ុន Acer ថា បន្ទាប់ពីប្រើប្រាស់កុំព្យូទ័រ ជាមួយអេក្រង់ថាច់ស្គ្រីន បានរយៈពេលជាង ២០នាទី អ្នកប្រើប្រាស់ជាច្រើន ជាទូទៅពិតជាជាប់ចិត្ត និងប្រើប្រាស់វាណាស់។
លោក Wong ផងដែរ ក៏បានផ្តល់នូវមតិយល់ មួយចំនួនដល់ក្រុមហ៊ុន Apple ដោយនិយាយបែបពាក់មុខផងដែរ។ លោកកត់សម្គាល់ ឃើញថា ខណៈដែលក្រុមហ៊ុន Apple កំពុងតែដំណើរការ យ៉ាងល្អក្នុងទីផ្សារកុំព្យូទ័រ ជាមួយបច្ចេកវិទ្យាថ្មី បំពាក់អេក្រង់ Retina display នោះ ជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលក្រុមហ៊ុន មិនបានបំពាក់អេក្រង់ថាច់ស្គ្រីន លើកុំព្យូទ័រ MacBooks របស់ខ្លួននោះទេ៕
Photo by Looking Today

0 បញ្ចេញមតិ:

Post a Comment

'
Animated Social Gadget - Blogger And Wordpress Tips